Borlaug៖ សន្តិភាព និងយុត្តិធម៏ចាំបាច់ សម្រាប់ការអភិវឌ្ឍដោយចិរភាព
សង្ខេប៖ Norman Borlaug ជាបិតានៃបដិវត្តបៃតង (the father of the Green Revolution) ដែលជារបកគំហើញចិញ្ចឹម មនុស្សរាប់លាននាក់ចាប់ពីទសវត្សទី ៦០ បានលើកឡើងថា បើចង់បានសន្តិភាព ត្រូវបណ្តុះយុត្តិធម៏សង្គម ហើយបើគ្មានកត្តាទាំងពីរនេះទេ ឈប់និយាយពីសន្តិភាពទៀតទៅ!
គាត់ជាមនុស្សដំបូងដែលបានប្រើពូជដំណាំទិន្នផលខ្ពស់ គួបផ្សំជាមួយនិងការប្រើប្រាស់ ប្រព័ន្ធស្រោចស្រពទំនើប ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់កត្តាចង្រៃធ្វើឲ្យដំណាំដាំដុះ បានច្រើនដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផលខ្ពស់ សង្រ្គោះជីវិតមនុស្សរាប់លាននាក់ ពីគ្រោះអត់ឃ្លាន! ដោយសារតែហេតុនេះហើយ គាត់បានទទួលរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៧០ និងបង្កើតរង្វាន់ណូបែលកសិកម្មនៅឆ្នាំ ១៩៨៦!
ឃ្លាមួយដែលគាត់និយាយអំពីសន្តិភាព៖
If you desire peace, cultivate justice, but at the same time, cultivate the fields to produce more bread; otherwise there will be no peace.ប្រែឲ្យងាយយល់ ហើយត្រូវបរិបទគឺ៖
បើចង់បានសន្តិភាព ត្រូវបណ្តុះយុត្តិធម៏សង្គម ហើយក៏ត្រូវដាំដុះឲ្យប្រជាជនហូបឲ្យឆ្អែតដែរ បើមិនដូច្នេះទេ ឈប់និយាយពីសន្តិភាពទៀតទៅ។គេមិនអាចប្រកែកបានឡើយថាសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ គេយល់ថា ពាក្យ សន្តិភាព = គ្មានសង្គ្រាម ដូច្នេះ គ្មានសង្គ្រាម គឺអាចអភិវឌ្ឍបានហើយ ប៉ុន្តែជាក់ស្ដែងពាក្យ សន្តិភាព ត្រូវការកត្តា យ៉ាងតិចចំនួនពីរ គឺ សន្តិភាព = គ្មានសង្គ្រាម + យុត្តិធម៌សង្គម ! អាចយល់បាន យ៉ាងងាយថាបើមនុស្សមានហូបចុកគ្រប់គ្រាន់ មានសន្តិភាព មានយុត្តិធម៌សង្គម តើអ្នកណាចង់ទៅតវ៉ានោះ?
No comments: