Header Ads

Phoura Y

អាហារូបករណ៍​​បរទេសល្បី​ៗ​​ចំនួន ១០ ដែលសិស្ស​និសិ្សត​ខ្មែរ​គួរតែចាប់យក




មានដំណឹងអាហារូបករណ៍បរទេសជាច្រើន ចែកចាយព្រោងព្រាតលើបណ្តាញសង្គម ក៏ដូចជាអ៊ីនធឺណែត ធ្វើឲ្យអ្នកអានវង្វេងមិនដឹងជាអាហារូបករណ៍ណាមួយល្អ ហើយផ្តល់ជូនពេញថ្លៃជាដើម។​​ តទៅនេះ ភូរ៉ា នឹង​បង្ហាញ​ពី​អាហារូបករណ៍​ល្បី​ៗ​ចំនួន​ ១០ ​​ដែល​សិស្ស​និស្សិត​ខ្មែរ​គួរតែចាប់យកឲ្យបាន។

១.​អាហារូបករណ៍អាមេរិក​ Fulbright

Fulbright ​ជា​អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត) ទៅសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍នេះផ្តល់ជូនថ្លៃធ្វើដំណើរទៅមក ថ្លៃសាលា និងការចំណាយលើការស្នាក់នៅ។ ដាក់ពាក្យតាមអ៊ីនធឺណែត ហើយជាទូទៅ ផុតកំណត់ខែឧសភា ជារៀងរាល់ឆ្នាំ។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

២.​អាហារូបករណ៍​អង់គ្លេស Chevening

Chevening ជាអាហារូបករណ៍ផ្តល់ដោយ​រដ្ឋាភិបាល​អង់គ្លេសសម្រាប់តែថ្នាក់អនុបណ្ឌិត​ទេ នៅចក្រភពអង់គ្លេស។ អាហារូបករណ៍នេះផ្តល់ជូនថ្លៃធ្វើដំណើរទៅមក ថ្លៃសាលា ប្រាក់ខែ ថ្លៃវីសា ថ្លៃទៅដល់ និងត្រលប់មកប្រទេសកំណើត និងប្រាក់ជំនួយធ្វើដំណើរទៅចូលរួមកម្មវិធីនៅអង់គ្លេស។ ដាក់ពាក្យតាមអ៊ីនធឺណែត ហើយជាទូទៅ ផុតកំណត់ខែវិឆ្ឆិកា។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

៣.​អាហារូបករណ៍អូស្ត្រាលី​ Australia Awards

Australia Awards ជា​អាហារូបករណ៍​សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត) ទៅសិក្សានៅ​ប្រទេស​អូស្ត្រាលី។ ​អាហារូបករណ៍នេះផ្តល់ជូនថ្លៃធ្វើដំណើរទៅមក ថ្លៃសាលា ប្រាក់ខែ ថ្លៃទៅដល់ដំបូង សុខភាព ថ្លៃចុះកម្មសិក្សា (សិស្សស្រាវជ្រាវ) និងការចំណាយនានា។ ដាក់ពាក្យតាមអ៊ីនធឺណែត ឬតាមភ្នាក់ងាររបស់អូស្ត្រាលីដូចជា ACE ហើយជាទូទៅ បើកទទួលចាប់ពីខែកុម្ភះ។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

៤.​អាហារូបករណ៍បារាំង​ BGF

BGF ​ជាអាហារូបករណ៍របស់​រដ្ឋាភិបាល​បារាំង​សម្រាប់ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ដែល​មាន​ថិរវេលា​១០​ខែ ក្នុង​មួយ​ឆ្នាំ​ និង​ថ្នាក់​បណ្ឌិត ដែល​មាន​ថិរវេលា​១៨​ខែ ចំពោះ​និក្ខេ​ប​បទ​ដែល​មាន​រយៈពេល​៣​ឆ្នាំ​។​ ពាក្យ​សុំ និង​ឯក​សារ​ពា​ក់​ព័ន្ធ​ត្រូវ​យក​មក​ដាក់​នៅ​ការិ​យាល័​យ​សហ​ប្រ​តិ​បត្តិ​ការ និងសកម្ម​ភាព​វប្ប​ធម៌ (SCAC) នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។ កាល​​បរិច្ឆេ​ទ​​ផុតកំណត់​​នៃការ​​ដាក់​​ពាក្យ​​គឺថ្ងៃ​ទី​២៣ ខែមីនា សម្រាប់ឆ្នាំ​២០១៨។ ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

៥.​អាហារូបករណ៍​កូរ៉េ KGSP

KGSP ជាអាហារូបករណ៍របស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង ដែលតែងតែផ្តល់ឲ្យប្រទេស ដែលមានកិច្ចសហប្រតិបត្តិការបរទេសជាមួួយ ជារៀងរាល់ឆ្នាំ។ អាហារូបករណ៍នេះមានទាំងកម្រិតឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រ) និងក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)។ ថ្នាក់បរិញ្ញាបត្រចាប់បើកពីខែកញ្ញា ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់បើកពីខែកុម្ភះ​ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាល​កូរ៉េ​ផ្ដល់​ប្រាក់​អាហារូបករណ៍ ​និង​ការ​ចំណាយ​ផ្សេងៗ​សម្រាប់​អាហារូបករណ៍​នីមួយៗ។​ ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

៦.​អាហារូបករណ៍​ជប៉ុន MEXT

MEXT ជាអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន​គ្រប់​កម្រិត​ដូច​ជា​ ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មធ្យម​សិក្សា​បច្ចេកទេស ឧត្ដម​សិក្សា (បរិញ្ញាបត្រ) ក្រោម​ឧត្ដម​សិក្សា​ (អនុបណ្ឌិត និងបណ្ឌិត) និង​វគ្គ​សិក្សា​ភាព​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង។ អាហារូបករណ៍នេះមានថ្លៃសាលា ថ្លៃសំបុត្រយន្តហោះ និងប្រាក់ខែ។ ដាក់ពាក្យទៅស្ថានទូត ជាទូទៅ ពាក្យបើកខែឧសភា។​ ព័ត៌មាន​លម្អិត សូម​ចុច​ត្រង់​នេះ

៧.​អាហារូបករណ៍​សិង្ហបុរី ASEAN

ASEAN ជាអាហារូបករណ៍របស់ក្រសួងអប់រំសិង្ហបុរី សម្រាប់សិស្សវិទ្យាល័យ។ សម្រាប់​ថ្លៃ​សិក្សា ​និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ភាគី​សិង្ហបុរី​ជា​អ្នក​ធានា​រ៉ាប់​រង។ អាហារូបករណ៍នេះមានថ្លៃសាលា ថ្លៃសំបុត្រយន្តហោះ និងប្រាក់ខែ។ ជាទូទៅ ចាប់ទទួលពាក្យពីខែឧសភា។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

៨.​អាហារូបករណ៍​ណូ​វែ​សេ​ឡង់ NZAS

NZAS ជាអាហារូបករណ៍រដ្ឋាភិបាល​ណូ​វែ​ល​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត សម្រាប់ប្រទេស​ជាសមាជិក​អាស៊ាន។ ​អាហារូបករណ៍​មានសិក្សា​ពេញ​ថ្លៃ សំបុត្រ​យន្តហោះ​ទៅមក កន្លែង​ស្នាក់នៅ ម្ហូបអាហារ ធានារ៉ាបរង​សុខភាព និង​ការធ្វើដំណើរ នៅ​ណូ​វែ​សេ​ឡង់​។​ បេក្ខជនត្រូវបំពេញ និង​ដាក់ពាក្យ​ស្នើ​អាហារូបករណ៍​តាមអ៊ីនធឺណែត ជាទូទៅផុតកំណត់ខែមេសា​។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

៩.​អាហារូបករណ៍​អាឡឺម៉ង់ DAAD

DAAD ជាអាហារូបករណ៍សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា​ (ថ្នាក់អនុបណ្ឌិត និងបណ្ឌិត) សិក្សានៅប្រទេសអាឡឺម៉ង់ សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៏ រាប់បញ្ចូលទាំងកម្ពុជា។ DAAD ផ្តល់ជូនថ្លៃធ្វើដំណើរ ថ្លៃធានារ៉ាប់រង និងប្រាក់ខែ ៧៥០ អឺរ៉ូសម្រាប់ថា្នក់អនុបណ្ឌិត និង ១០០០ អឺរ៉ូសម្រាប់ថា្នក់បណ្ឌិត។ ដាក់ពាក្យតាមប្រៃសណីយ៍ ឬតាមអ៊ីនធឺណែត។ ផុតកំណត់នៃការដាក់ពាក្យ ប្រែប្រួលទៅតាមមុខវិជ្ជាសិក្សា។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

១០.​អាហារូបករណ៍​ស្វីស FCS

រដ្ធាភិបាលប្រទេសស្វីស FCS បានធ្វើការផ្ដល់អាហារូបករណ៍ ទៅសិក្សាថ្នាក់បណ្ឌិត និងក្រោយបណ្ឌិត ហើយពុំមានការផ្ដល់ជូនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រឡើយ។ FCS ជាអាហារូបករណ៍ ដែលផ្ដល់ជូនពេញថ្លៃ។ ជាទូទៅ ចាប់ទទួលពាក្យពីខែកញ្ញា។ ព័ត៌មាន​លម្អិត​ សូម​ចុច​ត្រង់​នេះ

No comments:

Powered by Blogger.