Header Ads

Phoura Y

ការបង្កើនទិន្នផលដំណាំតាមរយៈ ប្រូតេអ៊ីនចម្លងក្រម OsGRF4


សង្ខេប៖ ការស្រាវជ្រាវមួួយដោយ Lie et al. (២០១៨) ចេញផ្សាយនៅទស្សនាវដ្តីវិទ្យាសាស្ត្រ Nature បានបង្ហាញថា ប្រូតេអ៊ីនចម្លងក្រម OsGRF4 ជួយបង្កើនការស្រូបយកអាសូត (N) ពីក្នុងដី។

ពិសោធន៍៖ ពូជដំណាំទិន្នផលខ្ពស់បង្កើតនៅក្នុងសម័យបដិវត្តន៍បៃតង (GRV) ទស្សវតទី៦០ មានដើមទាប ធន់និងការដូលដើម (lodging) ដោយការបង្អាក់អរម៉ូនរុក្ខជាតិស៊ីប៊ែរីលីន (Gibberellin) និងបង្កើនប្រូតេអ៊ីន DELLA។ កំណើនប្រូតេអ៊ីន DELLA ធ្វើឲ្យដំណាំមិនអាចស្រូបយកអាសូតបានល្អ ដែលជាហេតុធ្វើកសិករត្រូវប្រើជីច្រើន។ Lie et al. បានកែប្រែពូជដំណាំ GRV ទៅជា Improved GRV ដែលជាពូជដំណាំថ្មីនៅតែមានទិន្នផលខ្ពស់ តែអាចស្រូបយកអាសូតបានល្អ (រូប​ a)។

Lie និងក្រុមគាត់បានរកឃើញថា ប្រូតេអ៊ីន DELLA មួយឈ្មោះ SLR1 ជាអ្នកបង្អាក់អន្តរអំពើរវាង ប្រូតេអ៊ីនចម្លងក្រម OsGRF1 និង OsGRF4 កាត់បន្ថយប្រសិទ្ធភាពនៃការស្រូបយកអាសូត (រូប​ b)។ ដោយបង្អាក់ប្រូតេអ៊ីន SLR1 (រូប​ c) OsGRF4​ អាចភ្ជាប់ទៅនិងកង់ DNA យថាប្រភេទមួយ ដែលនេះជម្រុញឲ្យមានការស្រូបយកអាសូតបានល្អ និងបង្កើនទិន្នផលដំណាំ។

d41586-018-05928-x_16029756

ប្រូតេអ៊ីនចម្លងក្រម ឬ Transcription factor (TF) ជាប្រូតេអ៊ីនមួយប្រភេទដែលគ្រប់គ្រងទៅលើ ការចម្លងក្រមពី DNA ទៅ RNAm ដោយភ្ជាប់ខ្លួនវាទៅនិងតំណលំដាប់ DNA យថាប្រភេទមួួយ។

ប្រភព៖ Li, S., Tian, Y., Wu, K., Ye, Y., Yu, J., Zhang, J., ... & Harberd, N. P. (2018). Modulating plant growth–metabolism coordination for sustainable agriculture. Nature, 1. DOI: https://doi.org/10.1038/s41586-018-0415-5

No comments:

Powered by Blogger.