តិចនិចយកពិន្ទុខ្ពស់លើ ជំនាញវេយ្យាករណ៍ TOEFL ITP
TOEFL ITP មកពីពាក្យថា TOEFL Institutional Testing Program ជាប្រភេទតេស្ត តាមក្រដាសសម្រាប់វាស់សមត្ថភាពភាសាអង់គ្លេស ក្នុងសាមីស្ថាប័ន ដូចជាសាកលវិទ្យាល័យជាដើម។ តេស្តនេះចំណាយ ៤៥ ដុល្លារ ហើយលទ្ធផលរបស់វាអាចប្រើសម្រាប់ផ្លាស់ប្តូរការសិក្សា ឬអាហារូបករណ៍ទៅអាមេរិកដូចជា YSEALI, UGRAD ឬក៏ Fulbright ឬទៅថៃជាដើម។ អ្នកមានសមត្ថភាពខ្ពស់លើតេស្តនេះ អាចមានភាពងាយស្រួលក្នុងការប្រឡងចូល IFL ឬក្រសួងនានា ឬប្រឡងទៅក្រៅប្រទេសដូចជាថៃ វៀតណាម ចិន ជប៉ុនដែលរៀបចំដោយក្រសួងអប់រំ។
តេស្តនេះនិយាយតែពីការសិក្សាទេ ហើយសំណួរឲ្យជាចម្លើយជ្រើសរើស បួនគឺ A B C D ។ តេស្តនេះមានបីជំនាញគឺ៖ ស្តាប់ វេយ្យាករណ៍ និងអាន។ ជំនាញវេយ្យាករណ៍មាន ៤០ សំណួរ និងមានរយៈពេល ២៥ នាទី។ សំណួរមានពីរបែប៖
សំណង់ប្រយោគ (Structure)
តេស្តនេះនិយាយតែពីការសិក្សាទេ ហើយសំណួរឲ្យជាចម្លើយជ្រើសរើស បួនគឺ A B C D ។ តេស្តនេះមានបីជំនាញគឺ៖ ស្តាប់ វេយ្យាករណ៍ និងអាន។ ជំនាញវេយ្យាករណ៍មាន ៤០ សំណួរ និងមានរយៈពេល ២៥ នាទី។ សំណួរមានពីរបែប៖
- សំណង់ប្រយោគ៖ រកភាពខ្វះខាតនៅក្នុងសំណង់ប្រយោគ ហើយត្រូវរកពាក្យ កន្សោមពាក្យ ឃ្លា ឬប្រយោគដែលត្រឹមត្រូវនៃចម្លើយជ្រើសរើសទាំងបួន មកបំពេញកន្លែងខ្វះខាត ហើយសំណួរបែបនេះមានសរុប ១៥ ចាប់ពីសំណួរទីមួយដល់ទី ១៥។
- ប្រយោគតែងសេចក្តី៖ រកកំហុសឆ្គងនៃប្រយោគមួយ ថាតើជម្រើសទាំងបួន មួយណា ដែលមិនត្រឹមត្រូវ ហើយសំណួរបែបនេះមានសរុប ២៥ ចាប់ពីសំណួរទី ១៦ ដល់ទី ៤០។
សំណង់ប្រយោគ (Structure)
- ដំបូង ត្រូវមើលថាតើប្រយោគនោះខ្វះអ្វី ដើម្បីឲ្យមានន័យត្រឹមត្រូវ
- បន្ទាបមក មើលចម្លើយទាំងបួន ថាតើមួយណាសាកសមជាងគេ ដោយលុបចោលម្តងមួយៗនៅចម្លើយណា ដែលមិនអាចបំពេញប្រយោគឲ្យបានត្រឹមត្រូវ (Elimination strategy)
- ចូរកុំព្យាយាមលុប (Elimination strategy) ដោយគ្រាន់តែអានចម្លើយ ដោយមិនបានមើលប្រយោគនោះជាមុន ព្រោះអ្នកមិនដឹងថាចម្លើយណាមួយសាកសម នឹងប្រយោគនោះទេ
- ចូរកុំចំណាយពេលច្រើនពេកលើសំណួរសំណង់ប្រយោគនេះ។
- ដំបូង ត្រូវមើលពាក្យ ឬក្រុមពាក្យ ដែលគូសបន្ទាត់ពីក្រោម ដើម្បីមើលថាតើ ក្នុងចម្លើយទាំងបួន មួយណាមួយ ដែលមិនត្រឹមត្រូវ
- បើនៅតែមិនអាចរកកន្លែងខុសទៀត ត្រូវអានប្រយោគទាំងមូល ព្រោះជួនកាលកន្លែងខុសអាចលេចចេញ នៅពេលអានផ្នែកផ្សេងទៀត។

No comments: