Header Ads

Phoura Y

តើ TOEFL ជាអ្វី? TOEFL ITP ជាអ្វី?

សង្ខេបTOEFL មកពីពាក្យថា Test of English as a Foreign Language ជាតេស្ត សមត្ថភាពភាសាអង់គ្លេសរបស់អ្នក ដែលមិនមែនជាជនជាតិដើមនិយាយភាសាអង់គ្លេស។ តេស្តនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៤ ហើយគ្រប់គ្រង និងចែកចាយដោយ Educational Testing Service របស់អាមេរិក។
តេស្ត TOEFL មានបីបែបគឺ៖
  1. TOEFL PBT (ប្រឡងតាមក្រដាស)
  2. TOEFL CBT (ប្រឡងតាមកំព្យូទ័រ (លែងមានទៀតហើយ)) និង
  3. TOEFL iBT (ប្រឡងតាមកំព្យូទ័រភ្ជាប់អ៊ីនធឺណែត)។ 
No automatic alt text available.
ចុះ TOEFL ITP វិញ? ITP មកពីពាក្យថា Institutional Testing Program ហើយ TOEFL ITP ជាប្រភេទតេស្តតាមក្រដាស (TOEFL PBT) សម្រាប់វាស់សមត្ថភាពភាសាអង់គ្លេសក្នុងសាមីស្ថាប័ន (សាកលវិទ្យាល័យ)។ ឧទាហរណ៍ថា ខ្ញុំរៀនភាសាអង់គ្លេស Year 0 នៅ IFL ហើយចង់ប្រឡងចូល Year 1 នៅ IFL ដដែរ ខ្ញុំត្រូវប្រឡង TOEFL ITP ឬក៏ខ្ញុំកំពុងតែរៀនថ្នាក់បរិញ្ញាបត្រនៅ The University of Tokyo ហើយចង់ប្រឡងចូលថ្នាក់អនុបណ្ឌិតនៅ The University of Tokyo ដដែរ ខ្ញុំត្រូវប្រឡង TOEFL ITP។ ប៉ុន្តែ បើពីស្ថាប័នមួយទៅស្ថាប័នមួយទៀត គួរប្រឡង TOEFL iBT ព្រោះគេទទួលស្គាល់ពេញពិភពលោក ចំណែក TOEFL ITP ស្ថាប័នភាគច្រើនមិនទទួលស្គាល់ទេ។
ស្ថាប័នភាគច្រើនមិនទទួលស្គាល់ទេ ចុះហេតុអ្វីត្រូវប្រឡង TOEFL ITP? ចម្លើយ៖
  • តម្លៃទាប ៤៥ ដុល្លារ បើធៀប IELTS និង TOEFL iBT ១៨០ ដុល្លារ
  • នៅជិត សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទ គឺប្រឡងនៅក្នុងសាកលវិទ្យាល័យតែម្តង
  • ស្ថាប័ន​ ឬកម្មវិធីខ្លះនៅតែទទួលស្គាល់
No automatic alt text available.
ខាងក្រោមនេះជាឧទាហរណ៍ស្ថាប័ន ឬកម្មវិធីដែលនៅតែទទួលស្គាល់ ឬប្រើ TOEFL ITP៖
Image may contain: text
ប៉ុន្តែ ខាងក្រោមនេះជាឧទាហរណ៍ស្ថាប័ន ឬកម្មវិធីដែលមិនទទួលស្គាល់ ឬប្រើ TOEFL ITP៖
No automatic alt text available.
ទម្រង់នៃការប្រឡង៖ តេស្តនេះនិយាយពីការសិក្សាទាំងស្រុង ហើយសំណួរឲ្យជាចម្លើយជ្រើសរើស បួនគឺ A B C D។ តេស្តនេះមានពីរកម្រិតគឺ កម្រិត ១ (សម្រាប់ intermediate to advanced) និង កម្រិត ២ (សម្រាប់ high beginning to intermediate)។ កម្រិត ១ មានរយៈពេល ២ ម៉ោង ហើយកម្រិត ២ មានរយៈពេល ១ ម៉ោង ១០ នាទីទៀត។ ប៉ុន្តែ ដោយសារកម្រិត ១ សំខាន់សម្រាប់ប្រឡងយកពិន្ទុផ្លូវការ ដូច្នេះហើយ ខ្ញុំផ្តោតតែទៅលើកម្រិត ១ ទេ នៅចំណុចបន្ទាប់។​
No automatic alt text available.
ជំនាញស្តាប់៖ មាន ៥០ សំណួរ និងមានរយៈពេល ៣៥ នាទី។​ មានបីផ្នែក៖​
  • ផ្នែក A៖ ជាការសន្ទនារវាងមនុស្សពីរនាក់។ សន្ទនាមួយសំណួរមួយ មានសំណួរសរុប ៣០ ។
  • ផ្នែក B៖ ជាការពិភាក្សារបស់មនុស្សបីនាក់ឡើងទៅ មានពីរពិភាក្សា ហើយពិភាក្សាមួយមានសំណួរបីទៅប្រាំ ដូច្នេះហើយ មានសំណួរសរុប ៧ ទៅ ៩។​
  • ផ្នែក C៖ ជាបឋកថា (Lecture) លើប្រធានបទនៃជំនាញណាមួយ។ មានបីបឋាកថា ហើយបឋាកថាមួយមានសំណួរបីទៅប្រាំ ដូច្នេះហើយ មានសំណួរសរុប ១១ ទៅ ១៣។
Section 1.jpg
ជំនាញវេយ្យាករណ៍៖មាន ៤០ សំណួរ និងមានរយៈពេល ២៥ នាទី។ សំណួរមានពីរបែប៖
  • សំណង់ប្រយោគ៖ រកភាពខ្វះខាតនៅក្នុងសំណង់ប្រយោគ ហើយត្រូវរកពាក្យ កន្សោមពាក្យ ឃ្លា ឬប្រយោគដែលត្រឹមត្រូវនៃចម្លើយជ្រើសរើសទាំងបួន មកបំពេញកន្លែងខ្វះខាត ហើយសំណួរបែបនេះមានសរុប ១៥ ចាប់ពីសំណួរទីមួយដល់ទី ១៥។
  • ប្រយោគតែងសេចក្តី៖ រកកំហុសឆ្គងនៃប្រយោគមួយ ថាតើជម្រើសទាំងបួន មួយណា ដែលមិនត្រឹមត្រូវ ហើយសំណួរបែបនេះមានសរុប ២៥ ចាប់ពីសំណួរទី ១៦ ដល់ទី ៤០។
Section 2.jpg
ជំនាញអាន៖ មាន ៥០ សំណួរ និងមានរយៈពេល ៥៥ នាទី។ មាន ៥ អត្ថបទដកស្រង់ ហើយ អត្ថបទមួយអាចមានសំណួរជ្រើសរើសសរុបប្រហែល ១០។ សំណួរទាំងនោះជាសួរអំពី គំនិតសំខាន់នៃអត្ថបទ ព័ត៌មានជាក់លាក់ អត្ថន័យពាក្យ ឬក៏សួរគោលបំណងរបស់អ្នកនិពន្ធ។
Section 3.jpg
របៀបគណនាពិន្ទុ៖ គេគិតចាប់ពី ៣១០ ទៅ ៦៧៧ សម្រាប់កម្រិត ១ និង ២០០ ទៅ ៥០០ សម្រាប់កម្រិត ២ ហើយគ្មានជាប់ធ្លាក់ទេ ដោយបំលែងពី Raw Score ទៅ Scaled Score។
No automatic alt text available.
តារាងបំលែងពី Raw Score ទៅ Scaled Score។
No automatic alt text available.
ពិន្ទុបឋមអាចនឹងចេញមួយសប្តាហ៍ក្រោយថ្ងៃប្រឡង ចំណែកពិន្ទុផ្លូវការនឹងចេញនៅ ក្រោយសប្តាហ៍ទី២។ ពិន្ទុនេះមានសុពលភាពរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃប្រឡងទៅ។លទ្ធផលនឹងមានជារបាយការណ៍ដែលគេហៅថា TOEFL ITP Score Report។
Image may contain: text
តម្លៃ និងមណ្ឌលប្រឡង៖  ៤៥ ដុល្លារសម្រាប់បេក្ខជនម្នាក់។ ត្រូវចុះឈ្មោះឲ្យបានមុនមួយសប្តាហ៍ (រៀងរាល់ថ្ងៃធ្វើការ) មុនថ្ងៃប្រឡង។ នៅខ្មែរ ទីតាំងទិញពាក្យ និងប្រឡងមានពីរគឺ៖
  1. មជ្ឈមណ្ឌលប្រឹក្សាការអប់រំ (EAC) បន្ទប់ ១០៣ អាគារ A នៅសាកលវិទ្យាល័យភូមិន្ទ (RUPP)No automatic alt text available.
  2. វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI)ITP

No comments:

Powered by Blogger.