Wednesday, April 23 2025

Header Ads

Phoura Y

៦ យ៉ាងដែលជាទូទៅគេមិននិយាយ អំពីម៉ង់ដែល

សង្ខេបGregor Mendel (១៨២២-៨៤) ឬខ្មែរហៅតែ ម៉ង់ដែលៗ! គាត់ជាស្ថាបនិកមុខវិជ្ជាសេនេទិច ក្រោយពីបានរកឃើញច្បាប់តំណពូជពីការសិក្សាសណ្តែកពណ៌!
 

ជាកូនអ្នកស្រែតែបានក្លាយទៅជាអ្នកវិទ្យាសាស្ត្រដ៏កំពូលម្នាក់ ហើយជាបុរសមានសមត្ថភាពម្នាក់ ដែលត្រូវបានគេមើលរំលង រឿងសំខាន់ៗរបស់គាត់ជាទូទៅមិនត្រូវបានគេយកមកនិយាយ!

រឿងសំខាន់ៗទាំងនោះអាចជារឿងទាំង ៦ ខាងក្រោម៖
១. កើតមកជាកូនអ្នកស្រែ ឈឺច្រើន អត់លុយរៀន រត់ទៅនៅវត្តយេស៊ូ ដើម្បីបានរៀនបន្ត!
២. ចង់ធ្វើគ្រូវិទ្យាល័យ តែប្រឡងមិនជាប់ រត់ទៅរៀនតនៅសកលវិទ្យាល័យ Vienna ត្រលប់មកវិញប្រឡងធ្វើគ្រូទៀត ធ្លាក់ទៀត!
៣. ចូលចិត្តស្រាវជ្រាវខាងតំណពូជសត្វដូចជាកណ្តុរ តែដោយសារនៅវត្ត គេមិនឲ្យសិក្សាពីសត្វ ដូរទៅសិក្សាខាងរុក្ខជាតិវិញ ទៅធ្វើលើសណ្តែកពណ៌!
៤. ខំរកឃើញច្បាប់តំណពូជដល់ទៅបី (បង្រួមមកពីរវិញសព្វថ្ងៃ) គេមិនទទួលស្គាល់ទៀត ព្រោះតែមិនអាចពន្យល់ពាក្យមួយម៉ាត់ថា កត្តា (factor) គឺជា សែន (Gene) តែពេលនោះក៏គ្មានអ្នកណាដឹងដែរ!
៥. នៅវត្តតាំងពីក្មេងរហូតដល់ស្លាប់! គ្រាន់តែគាត់ស្លាប់ភ្លាម ស្នាដៃទាំងប៉ុន្មាន មេវត្តក្រោយៗដុតចោលខ្ទេច ព្រោះតែខឹងគាត់តវ៉ារឿងពន្ធដែលរដ្ឋទារពីវត្ត!
៦. របកគំហើញគាត់ខំរកឃើញ តែពានរង្វាន់ណូបែល មួយលានដុល្លារ ត្រូវអ្នកផ្សេងយកចែកគ្នាទៅវិញ ដែលមានអ្នកខ្លះ មិនទាំងយល់ពីការរកឃើញទាំងនោះផង!
គិតៗទៅ! ហឹុម…! មានតែមនុស្សស្លាប់ទេ ដែលគេរម្លឹក! អ្នកនៅមិនល្អ អ្នកល្អមិននៅ! មនុស្សមានសមត្ថភាព តែគ្មានឱកាស មានឱកាស មានតែក្រោយពេលស្លាប់! ហុឹម…!

Leave a Comment

No comments:

Powered by Blogger.