Wang និងក្រុមគាត់បានរកឃើញថា IPA1 ភ្ជាប់ទៅនឹងតំណលំដាប់ DNA GTAC (Motif 1) ដើម្បីជម្រុញការលូតលាស់។ ក្រោយពេលឆ្លងជម្ងឺពីផ្សិត M. oryzaeIPA1 រងផូស្វ័រកម្ម ដោយប្រូតេអ៊ីន Kinase មិនស្គាល់មួយ ហើយដូរទៅភ្ជាប់នឹងតំណលំដាប់ TGGGCC/T (Motif 2) ជម្រុញភាពស៊ាំនឹងផ្សិត M. oryzae។ ក្រោយពីភ្ងោចភាពស៊ាំហើយ IPA1 បកទៅជម្រុញការលូតលាស់វិញ (ព្រួញពណ៌ប្រផេះ) ដោយបន្ធូរបន្ថយការបាត់បង់ទិន្នផល (រូបភាពទី១)។ រូបភាពទី ១ តួនាទីរបស់ប្រូតេអ៊ីនចម្លងក្រម IPA1។ ប្រភព៖ Scienceឯកសារយោង៖ Wang et al. (2018). A single transcription factor promotes both yield and immunity in rice. Science, 361(6406), 1026-1028. DOI: 10.1126/science.aat7675
ប្រូតេអ៊ីនមួយអាចបង្កើនទិន្នផល និងភាពធន់និងជម្ងឺ ចំពោះដំណាំស្រូវ
Reviewed by PHOURA
on
November 09, 2018
Rating: 5
No comments: